Responsive image
  
ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា​​ តាមការចាត់តាំងឲ្យចូលរួមជាតំណាងពីឯកឧត្តម ជា ជេដ្ឋ ប្រធាន​​គណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួម​​ជាកិត្តិយសក្នុង មហោស្រពអន្តរជាតិភាពយន្តលើកទី១​​នៅកម្ពុជា

   ថ្ងៃទី 5 ខែវិច្ឆិការ ឆ្នាំ2024

កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧
ឯកឧត្តម ម៉ែន-ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា តាមការចាត់តាំងឲ្យចូលរួមជាតំណាងពីឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព ទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាឡូនី ប៊្រុចសែល (PFWB) បានអញ្ជើញចូលរួមជាកិត្តិយសក្នុង មហោស្រពអន្តរជាតិភាពយន្តលើកទី១នៅកម្ពុជា នៅមជ្ឈមណ្ឌលបុប្ជាណា រាជធានីភ្នំពេញ។

ក្នុងឳកាសនោះ ឯកឧត្តម ម៉ែន-ស៊ីផាន់ បានថ្លែងសង្កថា ជាភាសាបារាំងរយៈពេល ០២នាទី ដោយរំលឹកអំពីការចុះ អនុស្សារណៈយោគយល់រវាងព្រឹទ្ធសភាកម្ពុជា ជាមួយ PFWB កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយផ្តោតសំខាន់ លើផ្នែកអប់រំ វប្បធម៌ និងការបណ្តុះបណ្តាលភាសាបារាំង ដល់មន្រ្តីសភា ព្រមទាំងបានថ្លែងអំណរគុណចំពោះលោកស្រី អាន ឡង់ (Anne Lange) អគ្គនាយិកានៃរាជរដ្ឋាភិបាល សហគមបារាំង-វ៉ាឡូនីប៊្រុចសែល ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ ដែលបានរៀបចំមហោស្រពអន្តរជាតិ ភាពយន្តនេះឡើង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី