នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ (មជ្ឈមណ្ឌលសន្និសីទអឺរ៉ុប) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) និងប្រតិភូបន្តចូលរួមប្រជុំសម័យប្រជុំសភាហ្វ្រង់កូហ្វូន ដោយស្តាប់ចម្លើយរបស់លោកជំទាវ Michaëlle Jean ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងជ្រុលនិយម ហិង្សា និងស្តាប់របាយការណ៍សកម្មភាព ហិរញ្ញវត្ថុAPF បទអន្តរាគមន៍របស់IPU, ONUSIDA និងឲ្យសច្ចាប័នលើកិច្ចព្រមព្រាងជាមួយរាល់ដៃគូ។