ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំងបានពិសាអាហារថ្ងៃត្រង់ការងារជាមួយប្រតិភូឡាវ
ថ្ងៃទី 27 ខែកក្កដា ឆ្នាំ2024
នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទអឺរ៉ុប ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) ឯកឧត្ដម ម៉ែន ស៊ីផាន់ អមដោយមន្រ្ដីហ្រ្វង់កូហ្វូន បានពិសាអាហារថ្ងៃត្រង់ការងារជាមួយប្រតិភូឡាវ មាន លោកជំទាវ ផុននិផេត បុប្ផា ឯកឧត្តមសាយ៉ា ប្រសិទ្ធិ ភាគីវៀតណាម មានង៉ូវៀង ធុយ អាញ់ ប្រធានផ្នែកសភាAPF រដ្ឋសភាវៀតណាម និង សមាជិករដ្ឋសភាវៀតណាមពីររូប បានឯកភាព លើប្រធានបទនៃសម័យប្រជុំលើកទី៣៨នៃសភា អាស៊ី ប៉ាស៊ីហ្វិកគឺ :
១. គោលដៅអភិវឌ្ឍន៍ចីរភាពឆ្នាំ២០១៥-២០២០ស្តីពីវិស័យ សុខាភិបាលសមភាពរវាង បុរស ស្ត្រី។
២. កិច្ចសហប្រតិបត្តការរវាងប្រទេសក្នុងតំបន់ក្នុងគោលដៅធានានូវសន្តិភាព ការអភិវឌ្ឍន៍ចីរភាព ។
អត្ថបទពាក់ព័ន្ធ