Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំងបានចូលរួមប្រជំុគណៈកម្មការកិច្ចការសភា

   ថ្ងៃទី 27 ខែកក្កដា ឆ្នាំ2024
cm2-10-07-2017-2

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និសីទអឺរ៉ុប សាលប្រជុំ B ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF) អមដោយឯកឧត្ដមម៉ែន ស៊ីផាន់ បានចូលរួមប្រជំុគណៈកម្មការកិច្ចការសភា។ បន្ទាប់ពីលោក Jean Rousselle (Québec) បានលើកប្រធានបទ “ក្រមសីលធម៌សភាក្នុងលំហហ្រ្វង់កូហ្វូន” ឯកឧត្ដម ជា ជេដ្ឋ បានធ្វើបទអន្តរាគមន៍ (រយៈពេល៤នាទី) ក្នុងប្រធានបទ “ក្រមសីលធម៌សភាក្នុងលំហហ្រ្វង់កូហ្វូន” បញ្ជាក់អំពីការរៀបចំបញ្ចប់ក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា និងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយដាក់បញ្ចូលក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដែលនឹងអនុម័តឲ្យបានមុនដំណាច់ឆ្នាំ២០១៧។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី