នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០ (ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង) គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបសន្ទនាការងារជាមួយ ឯកឧត្តម Guillaume VELETTE-VALLA អគ្គលេខាធិការអាជ្ញាធរជាន់ខ្ពស់ដើម្បីតម្លាភាពក្នុងជីវិតសាធារណៈ ដោយបានផ្តោតសំខាន់ទៅលើក្រមសីលធម៌សភា ក្នុងនោះមានសមាហរណកម្ម ការទទួលខុសត្រូវ ការត្រួតពិនិត្យ ការប្រកាសទ្រព្យសម្បត្តិនិងផលប្រយោជន៍ បង្ការទំនាស់ផលប្រយោជន៍ និងការផ្តល់ដំបូន្មាន។