នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីពិភាក្សាលើការអនុវត្តសេចក្តី សម្រេចនៃសន្និបាតរបស់សង្កាត់ លើការផ្តល់សេវាសាធារណ: ការផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ បញ្ហាគ្រឿងញៀននៅក្នងមូលដ្ឋាន និងជម្រុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅចូលរូមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាពេលខាងមុខនេះ ព្រមទាំងពិសាអាហារសាមគ្គីរួមគ្នា នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។