នារសៀលថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ នៃខ័ណ្ឌដង្កោ ដែលកំពុងមានជំងឺនៅគេហដ្ឋាន ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ សូមបញ្ជាក់ថាលោកស្រីចៅសង្កាត់ ជាជនដែលសកម្ម និងមានឆន្ទះខ្ពស់ក្នុងការបំរើជាតិមាតុភូមិ ដោយរយៈកាលកន្លងមកលោកស្រីបានខិតខំអស់ពីកំលាំងកាយចិត្តក្នុងការកសាង អភិវឌ្ឍមូលដ្ឋានរបស់លោកស្រីទទួលបានលទ្ធផលល្អប្រសើរ។