នារសៀលថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួុមក្នុងពិធីសូត្រមន្តឡើងសាលាសង្កាត់ថ្មីដែលទើបនឹងជួសជុលរួច និងបានចែកអំណោយដល់លោកតា លោកយាយ នៅសាលាសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។