នារសៀលថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកស្រី ភួង គឹមលាង មេភូមិ១៣ សង្កាត់ផ្សារដើមគរ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលអង្គរធំ ដោយបានពាំនាំនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។