នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅវត្តបទុមធម្មយុត្តិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់២៥ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រសួង ភ្ញៀវជាតិ អន្តរជាតិ និងពុទ្ធបរិស័ទ ចូលរួមផងដែរ។
ក្នុងឱកាសនោះ ក៍មានពិធីដាក់បាត្រ និងវេរប្រគេនចង្ហាន់ថ្វាយព្រះសង្ឃផងដែរ។