បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅព្រឹទ្ធសភាបារាំង និងសភាលុចហ្សំបួរ កាលពីថ្ងៃត្រង់ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញពិសាអាហារសាមគ្គីជាមួយបងប្អូនក្រុមគ្រួសារខ្មែរ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង។ ក្នុងឱកាសនោះ ឯកឧត្តម ជា ជេដ្ឋ បានជម្រាបជូនបងប្អូនខ្មែរអំពីសភាពការណ៍រួមរបស់កម្ពុជា និងការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។