នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ លី នារី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចរមណីដ្ឋានប្រាសាទបាណន់ និងចំការទំពាំងបាយជូរ ដែលស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង។