Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ ក្រុ​ងបាត់ដំបង​​ និងអាជ្ញាធរពាក់ព័ន្ធ​

   ថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ2024
cm2-10-11-2016-3 cm2-10-11-2016-4

ខេត្តបាត់ដំបង÷ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាក្រុងបាត់ដំបង គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ ក្រុ​ងបាត់ដំបង​​ និងអាជ្ញាធរពាក់ព័ន្ធ​ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ លី នារី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា លោកប្រធានក្រុមប្រឹក្សាក្រុង និងលោកអភិបាលក្រុងបាត់ដំបង ដើម្បីឈ្វេងយល់អំពី​ការបូកសរុបគម្រោងផែនការអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោល​នយោបាយភូមិ​ ឃុំមានសុវត្ថិភាព​ ការផ្តល់សេវា​សាធារណៈ ​និងជម្រុ​ញការធ្វើអត្តសញ្ញា​ណប័ណ្ណ​​សញ្ជាតិខ្មែរគំរូថ្មី​ និងកា​រចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា​ផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី