នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយផ្តោតសំខាន់លើការចុះឈ្មោះបោះឆ្នោត ការពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី នៅអាងភាស ដែលស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកថ្មគោល ខេត្តបាត់ដំបង។