Responsive image
  
កិច្ចប្រជុំស្ដីពី ការពិនិត្យ សិក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ០៤ រវាងគណៈកម្មការទី២ព្រឹទ្ធសភា ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

   ថ្ងៃទី 30 ខែតុសា ឆ្នាំ2024
c1_26_10_2016_1 c1_26_10_2016_2
c1_26_10_2016_3 c1_26_10_2016_4

កិច្ចប្រជុំស្ដីពី ការពិនិត្យ សិក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ០៤ រវាងគណៈកម្មការទី២ព្រឹទ្ធសភា ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ។

សេចក្ដីព្រាងច្បាប់ទាំង ០៤ រួមមាន៖

១- ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្ដីពីកិច្ចសម្រួលការ​ដឹកជញ្ជូនឆ្លងកាត់​ទំនិញ។

២- ការអនុម័តយល់ព្រមលើពិធីសារទី៦ នៃការប្ដេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។

៣- ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣

៤- ការអនុម័តយល់ព្រមលើ៖  1- កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជារតែមួយអាស៊ាន។  2- ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជារតែមួយអាស៊ាន។  3- ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជារតែមួយអាស៊ាន ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលពិសេសព្រឹទ្ធសភា វិមានរដ្ឋចំការមន វេលាម៉ោង ៨:០០ព្រឹក៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី