កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរូមក្នុងពិធីប្រណាំងទូកសាកល្បង ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកកីឡាករជើងឯក យកទៅប្រកួតជាមួយទូក២៥ខេត្ត ក្រុង នៅរាជធានីភ្នំពេញ ក្នុងថ្ងៃព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែខាងមុខនេះ។