លោកជំទាវ កែវ ម៉ាលី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តយុគន្ធរ ដែលស្ថិតនៅក្នុង ភូមិឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
ថ្ងៃទី 2 ខែតុសា ឆ្នាំ2024
លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តយុគន្ធរ ដែលស្ថិតនៅក្នុង ភូមិឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១រោច ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនទៅដល់ ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិកាទាំងប្រាំពីរសណ្តាន និងបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ និង ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ៕
អត្ថបទពាក់ព័ន្ធ