នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានទទួលទិញអង្ករសែនក្រអូបចំនួន០៣(បីតោន) ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងគោលបំណងជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរ តាមរយៈក្រុមហ៊ុន TOT (Trust Our Trade)។