ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញប្រជុំការងារជាបន្តបន្ទាប់ជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប
ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ2024
នាព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញប្រជុំការងារជាបន្តបន្ទាប់ជាមួយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) និងជាប្រធានគណៈកម្មការទី៦រដ្ឋសភា និង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២រដ្ឋសភា ដោយមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលនៃក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង (APF) ដើម្បីពិនិត្យពិភាក្សាអំពីគម្រោងរៀបចំសិក្ខាសាលាសភាស្តីពី «បទពិសោធន៍នៃដំណើរការរៀបចំថវិកា ក្នុងបរិបទនៃប្រទេសនិយាយភាសាបារាំង: ច្បាប់ហិរញ្ញវត្ថុ ថវិកាថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកា» ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី ១៩-២០ ខែ តុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារ Sofitel Phnom Penh។
អត្ថបទពាក់ព័ន្ធ