នាវេលាព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Vincent Eble សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាបារាំង-កម្ពុជា ស្តីពី ការព្រាងក្រមសីលធម៌សមាជិកព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-បារាំង និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូប៕