ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមភូមិភាគទី១ បានអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋ
ថ្ងៃទី 24 ខែកក្កដា ឆ្នាំ2024
នាព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមភូមិភាគទី១ ដោយមាន ការចូលរួមពី ឯកឧត្តម កែប ជុតិមា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោក ហាខាន់ អាតាសឺវ័រ នាយកប្រតិបត្តិនៃវិទ្យាស្ថានសន្ទនាមេគង្គ(MDI) ព្រមទាំងសហការី បានអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋ ដែលជា អំណោយដ៏ថ្លៃថ្លារបស់វិទ្យាស្ថានសន្ទនាមេគង្គ (MDI) នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អត្ថបទពាក់ព័ន្ធ