Responsive image
  
គណៈកម្មការទី២ព្រឹទ្ធសភា បានជួបប្រជុំជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី

   ថ្ងៃទី 27 ខែមិថុនា ឆ្នាំ2024
c2_23_6_2016_1
c2_23_6_2016_2 c2_23_6_2016_3

នាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃព្រឹទ្ធសភា(គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី ស្តីពី “ការអនុវត្ត និងត្រួតពិនិត្យថវិកាថ្នាក់ក្រោមជាតិ ក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ” នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និង លោកជំទាវ លី នារី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ឡៅ ប៊ុនប៉ា ទីប្រឹក្សារាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យសមត្ថកិច្ចគណៈកម្មការ។
(អត្ថបទ និងរូបភាព ÷ នាយកដ្ឋានព័ត៌មាន)


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី