Responsive image
  
គណៈប្រតិភូអន្តរគណៈកម្មការទី២ ទី៤ និងទី៨ព្រឹទ្ធសភា បានជួបប្រជុំជាមួយនឹងអាជ្ញាធរស្រុកអូរាំង និងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ សែនមនោរម្យនិងឃុំដាក់ដាំ

   ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2024
c2_22_6_2016_1
c2_22_6_2016_2 c2_22_6_2016_2
c2_22_6_2016_2 c2_22_6_2016_2

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូអន្តរគណៈកម្មការទី២ ទី៤ និងទី៨ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានជួបប្រជុំជាមួយនឹងអាជ្ញាធរស្រុកអូរាំង និងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ សែនមនោរម្យនិងឃុំដាក់ដាំ ស្តីពី “ការអនុវត្ត និងត្រួតពិនិត្យថវិកាថ្នាក់ក្រោមជាតិ ក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ” នៅសាលប្រជុំសាលាស្រុកអូរាំង ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងលោកជំទាវ លី នារី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ឡៅ ប៊ុនប៉ា ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឈាន ប៊ុនស្រ៊ុន ប្រធានក្រុមប្រឹក្សាស្រុកអូរាំង និងលោក នង ទុណ្ណារី អភិបាលស្រុកអូរាំង។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សាឈ្វេងយល់អំពី ភាពងាយស្រួល ការលំបាក បទពិសោធន៍ និងសំណូមពរ រួមមាន÷
១.ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
២.សមត្ថភាពក្នុងការកសាង និងការអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ស្រុក ខណ្ឌ និងឃុំសង្កាត់
៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ រួមមាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្រានុកូលដ្ឋាន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី