គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា(គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញបើកកិច្ចប្រជុំត្រៀមចុះបំពេញបេសកកម្មស្តីពី “ការអនុវត្ត និងត្រួតពិនិត្យថវិកាថ្នាក់ក្រោមជាតិ ក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ” នៅខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងលោកជំទាវ លី នារី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ។