ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយតំណាងភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាល និងសមាជិកក្រុមប្រឹក្សាសង្កាត់ ទាក់ទងនឹងការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងបញ្ហាភូមិ សង្កាត់មាន សុវត្ថិភាព នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៦។