នារសៀលថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានរបស់គាត់ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឯកឧត្តមបានធ្វើការវះកាត់ដូរតម្រង់នោមនៅប្រទេសឥណ្ឌារួចមក។