ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-សភាប៊ែលហ្ស៊ិក ព្រមទាំងលោកជំទាវ បានអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការនៅសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល (Parlement de la Fédération Wallonie-Bruxelles/PFWB) នៃប្រទេសប៊ែលហ្ស៊ិក នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៦ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។