គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងរៀបចំដោយ ឯកឧត្តម Philippe COURARD ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល
ថ្ងៃទី 24 ខែឧសភា ឆ្នាំ2024
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-សភាប៊ែលហ្ស៊ិក បានអញ្ជើញចូលរួមពិធីជប់លៀងរៀបចំដោយ ឯកឧត្តម Philippe COURARD ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល (Parlement de la Fédération Wallonie-Bruxelles/PFWB) ដោយមានការចូលរួមពីឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក នៅវិមានសភា PFWB កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦។ ក្នុងឱកាសដ៏វិសេសវិសាលនោះ តាងនាមគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញចារលើក្រាំងមាសរបស់សភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល (PFWB) ផងដែរ។
អត្ថបទពាក់ព័ន្ធ