គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេ ភាគីព្រឹទ្ធសភា កម្ពុជា-សភាប៊ែលហ្ស៊ិក បានទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម Philippe COURARD ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល (PFWB) នៅការិយាល័យរបស់ឯកឧត្តមប្រធានសភា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ PFWB នៃប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៦។