ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយតំណាងបុគ្គលិក និងកម្មករនៃ ក្រុមហ៊ុនចំការកៅស៊ូតាប៉ាវ និងចុះពិនិត្យទីតាំងធ្វើអណ្តូងទឹកស្អាត នៅភូមិចំរើន ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៦។ អណ្តូងទឹកស្អាតដែលកំពុងសាងសង់នេះ ជាអំណោយរបស់វិទ្យាស្ថានសន្ទនាមេគង្គ(MDI) តាមរយៈ ឯកឧត្តម ជា ជេដ្ឋ ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះទឹកស្អាតប្រើប្រាស់ក្នុងភូមិចំរើន ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។