ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យទីតាំងធ្វើអណ្តូងទឹកស្អាត និងអញ្ជើញចូលរួមពិសាបាយសាមគ្គី នៅភូមិវាលវង់ និងភូមិសមរម្យ ស្ថិតក្នុងឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៦។ អណ្តូងទឹកស្អាតដែលកំពុងសាងសង់នេះ ជាអំណោយរបស់វិទ្យាស្ថានសន្ទនាមេគង្គ(MDI) តាមរយៈ ឯកឧត្តម ជា ជេដ្ឋ ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះទឹកស្អាតប្រើប្រាស់ក្នុងភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។