ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យសព ឧបាសក ឈាង គុណ កាលពីព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៦ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឧបាសក ឈាង គុណ ត្រូវជាបងប្រុសជីដូនមួយរបស់ ឯកឧត្តម ជា ជេដ្ឋ និងលោកជំទាវ ដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។