ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ និងតំណាងប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ៕