កាលពីព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំASEP9 គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញទស្សនាវិហារព្រះពុទ្ធសាសនាមហាយាន (Janraisag Temple), ទីលាន Chingiss Square និងសារមន្ទីរសភា នៅរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី៕