Responsive image
  
លោកជំទាវ កែវ ម៉ាលី អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅស្រុកពារាំង ខេត្តព្រៃវែង

   ថ្ងៃទី 29 ខែមេសា ឆ្នាំ2024
cmm2-25-04-2016-1
cmm2-25-04-2016-2 cmm2-25-04-2016-3
cmm2-25-04-2016-4 cmm2-25-04-2016-5

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ កែវ ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០នាក់ មកពីឃុំចំនួន០៥ក្នុងស្រុកពារាំង គឺឃុំរាប៤០នាក់ ឃុំកំពង់ពពិល២០នាក់ ឃុំមេសប្រចាន់១០នាក់ និងឃុំកំពង់ប្រាំង១០នាក់ នៅស្រុកពាររាំង ខេត្តព្រៃវែង។អំណោយដែលលោកជំទាវ បាននាំយកចែកជូនប្រជាពលរដ្ឋនាឱកាសគឺក្នុងមួយគ្រួ សារៗទទួលអង្ករ២៥គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ មី០១កេស ប្រេងកូឡា១ប្រអប់ និងថវិកា៤០.០០០រៀល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី