កាលពីល្ងាចថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទកិច្ចប្រជុំស្តីពី «ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី៩ (The 9th Asia-Europe Parliamentary Partnership Meeting/ASEP9)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Zandaakhuu ENKHBOLD ប្រធានសភាម៉ុងហ្គោលី និងជាប្រធានកិច្ចប្រជុំ ASEP9 នៅវិមានសភា នៃប្រទេសម៉ុងហ្គោលី៕