កាលពីរាត្រីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ ក្នុងឱកាសចូលរួមកិច្ចប្រជុំស្តីពី «ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី៩ (The 9th Asia-Europe Parliamentary Partnership Meeting/ASEP9)» ដែលរៀបចំដោយ ឯកឧត្តម Radnaasumderel GONCHIGDORJ អនុប្រធានសភាម៉ុងហ្គោលី នៅភោជនីយដ្ឋាន Bayangol នៃរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។