នាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦ នៅវិមានសភា នៃប្រទេសម៉ុងហ្គោលី គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ និងកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចប្រជុំស្តីពី «ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី៩ (The 9th Asia-Europe Parliamentary Partnership Meeting/ASEP9)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Tsakhia Elbegdorg ប្រធានាធិបតីម៉ុងហ្គោលី និង ឯកឧត្តម Zandaakhuu Enkhbold ប្រធានសភាម៉ុងហ្គោលី។