កាលពីរាត្រី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូនិងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានចេញដំណើរទៅចូលរួមកិច្ចប្រជុំស្តីពី «ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី៩ (The 9th Asia-Europe Parliamentary Partnership Meeting/ASEP9) » ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦៕