ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពេលខាងមុខនេះ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងចែកជូនចំណីអាហារ និងថវិកាដល់លោកតា លោកយាយ និងកុមារា កុមារី កាលពីព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៦ នៅភូមិត្រពាំងត្នោត ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។