នារសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញទៅសួរសុខទុក្ខ លោក ហង់ សារិន អតីតប្រធានមន្ទីរ នៃសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានរបស់គាត់ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។