គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2024
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខណ្ឌឫស្សីកែវ គណៈប្រតិភូ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដើម្បី សិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន បន្ថែមទៀត ទាក់ទងនឹងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើបញ្ហាបីគឺ ទី១-ការអភិវឌ្ឍមូលដ្ឋាន ទី២-ការអនុវត្តគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព (ការទប់ស្កាត់ និងការបង្រ្កាបគ្រឿងញៀន) និងទី៣-ការផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ (អត្តសញ្ញាណប័ណ្ណគំរូថ្មី)។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខណ្ឌឫស្សីកែវរួចមក គណៈប្រតិភូក្រុម សមាជិកព្រឹទ្ធសភាបានធ្វើការកោតសរសើរចំពោះការអនុវត្តការងារទាំងបីខាងលើបានល្អប្រសើរ ហើយបានសម្រេចបញ្ចូលនូវ បទពិសោធន៍ ល្អៗទាំងនោះ ទៅក្នុងវេទិកាថ្នាក់រាជធានីភ្នំពេញ ដែល គ្រោងនឹងប្រព្រឹត្តទៅនាដំណាច់ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ។
អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានអមភូមិភាគទី១
អត្ថបទពាក់ព័ន្ធ