នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦នេះ លោកជំទាវ កែវ ម៉ាលី សមាជិកគណ:កម្មការទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកគ្រឿងសក្ការ បូជាថ្វាយ ជូនព្រះអង្គចេកព្រះអង្គចម ព្រះវិស្ណុ ព្រះអង្គពុទ្ធជ័យមហានាគ ព្រះអង្គជុំ លោកតាតំបងដែក និងព្រះអង្គគោកធ្លក នៅខេត្តសៀមរាប ដើម្បី បួងសួងសុំសេចក្តីសុខចម្រើន ភាពជោគជ័យ សិរីសួស្តី ជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា ព្រមទាំងឧទ្ទិសកុសល្យផលបុណ្យទាំងអស់នេះ ជូនចំពោះបុព្វការីជន ដែលបានបូជាជីវិត ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ។