កាលពីព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំង ឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអមដំណើរគណៈប្រតិភូសភាប៊ែលហ្ស៊ិក និងគណៈប្រតិភូរដ្ឋសភាសហព័ន្ធវ៉ាឡូនី ប្រ៊ុចស្សែល (Wallonie Bruxelle) ទស្សនាប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ខេត្តសៀមរាប៕