ឯកឧត្តម ជា ជេដ្ឋ ពិសាអាហារពេលល្ងាចការងារ ជាមួយ លោក Serge BELLINI និង លោក Louis BERNOT
ថ្ងៃទី 15 ខែមករា ឆ្នាំ2024
កាលពីរាត្រីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦ នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមពិសាអាហារពេលល្ងាចជាមួយ លោក Serge BELLINI សេនាអនុព័ន្ធទទួលបន្ទុកភាសាបារាំង នៃស្ថានទូតបារាំងប្រចាំកម្ពុជា និង លោក Louis BERNOT និងភរិយា ជាកូនប្រុសរបស់ លោក Jacques BERNOT ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកសំណួរ និងចម្លើយ នៃព្រឹទ្ធសភាបារាំង។
ពិធីពិសាអាហារពេលល្ងាចការងារក្នុងឱកាសនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងស្វាគមន៍ លោក Louis BERNOT និងភរិយា ដែលបានមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពីការិយាល័យហ្រ្វង់កូហ្វូនី នៃព្រឹទ្ធសភាកម្ពុជា និងពិភាក្សាអំពីការជួយសម្របសម្រួលក្នុងការរៀបចំពិធីបុណ្យទិវាភាសាបារាំង ដែលនឹងប្រព្រឹត្តទៅក្នុអំឡុងខែ មីនា ឆ្នាំ ២០១៦ ខាងមុខនេះ នៅវិមានព្រឹទ្ធសភា។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ