ឯកឧត្តម ជា ជេដ្ឋ សំណេះសំណាលជាមួយប្រជាពលរដ្ឋ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃទី 2 ខែមករា ឆ្នាំ2025
កាលពីរសៀលថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១៥:០០ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) ដោយមានការចូលរួមពី ឯកឧត្តម ឡៅ ប៊ុនប៉ា ទីប្រឹក្សារាជរដ្ឋាភិបាល បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនតំណាងប្រជាពលរដ្ឋតាមភូមិ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងឱកាសចុះជួបសំណេះសំណាល ឯកឧត្តមប្រធានបានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាប ជូនអ្នកចូលរួមអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងសភាពការណ៍រួមរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។
លើសពីនេះទៀតពិធីសំណេះសំណាលក៏បានផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ(ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរគំរូថ្មី) និងការអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ