ឯកឧត្តម ជា ជេដ្ឋ ចូលរួមប្រជុំការងារជាមួយថ្នាក់ដឹកនាំខណ្ឌទួលគោក
ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំការងារជាមួយក្រុមប្រឹក្សាខណ្ឌ អភិបាលនៃគណៈអភិបាលខណ្ឌ និងតំណាងក្រុមប្រឹក្សាសង្កាត់ចំណុះខណ្ឌទួលគោក រាជធានីភ្នំពេញ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងគោលបំណងបន្តត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១៧។
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរក្នុងការបន្តអភិវឌ្ឍន៍មូលដ្ឋាន, ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការងារត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ