ឯកឧត្តម ជា ជេដ្ឋ ជួបពិភាក្សាការងារជាមួយលោក Hakan Atasever ប្រធាន MDI
ថ្ងៃទី 25 ខែធ្នូ ឆ្នាំ2024
នាព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក Hakan Atasever នាយកប្រតិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៦ និងពិភាក្សាការងារមួយចំនួនទៀត នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា អគារE ព្រឹទ្ធសភា។
ក្នុងជំនួបពិភាក្សានេះ លោក Hakan Atasever បានឯកភាពនូវសំណើរបស់ ឯកឧត្តម ជា ជេដ្ឋ ក្នុងការជួយឧបត្ថម្ភនូវអណ្តូងទឹកស្អាតចំនួនពីរ និងមានគម្រោងប្រព័ន្ធចម្រុះទឹកស្អាត ដើម្បីជួយដល់សាលារៀន និងមន្ទីរពេទ្យ ដែលស្ថិតនៅក្នុងសហគមន៍ណាមួយ ក្នុងខណ្ឌដែលឋិតនៅជាយរាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងបានអញ្ជើញលោក Hakan Atasever ចូលរួមក្នុងវេទិកាភូមិភាគទី១ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនាខែមីនា ឆ្នាំ២០១៦ ដើម្បីពិភាក្សាការងារបន្តទៀត ។
លេខាធិការដ្ឋានអមគណៈកម្មការទី២
អត្ថបទពាក់ព័ន្ធ