ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញទៅទទួលគណៈប្រតិភូព្រឹទ្ធសភាបារាំង
ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2024
នាថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញទៅទទួលគណៈប្រតិភូព្រឹទ្ធសភាបារាំង ដឹកនាំដោយ ឯកឧត្តម Vincent Eblé ប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា និងលោកជំទាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការ នៅខេត្តសៀមរាប ដែលមានកម្មវិធីដូចខាងក្រោម៖
១-អញ្ជើញទៅទទួលគណៈប្រតិភូព្រឹទ្ធសភាបារាំងនៅព្រលានយន្តហោះខេត្តសៀមរាប
២-ជូនគណៈប្រតិភូព្រឹទ្ធសភាបារាំងទស្សនាកសិដ្ឋានចិញ្ចឹមនាង ផលិតសូត្រ នៅស្រុកពួក ខេត្តសៀមរាប
៣-រៀបចំពិធីជប់លៀងពេលល្ងាចជូនគណៈប្រតិភូព្រឹទ្ធសភាបារាំង ។
អត្ថបទពាក់ព័ន្ធ