ឯកឧត្តម ជា ជេដ្ឋចូលរួមប្រជុំការងារជាមួយថ្នាក់ដឹកនាំខណ្ឌទួលគោក
ថ្ងៃទី 2 ខែធ្នូ ឆ្នាំ2024
កាលពីព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលាខណ្ឌទួលគោករាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋប្រធានគណៈកម្មការទី២ព្រឹទ្ធសភា
និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំការងារជាមួយក្រុមប្រឹក្សាខណ្ឌ
អភិបាលនៃគណៈអភិបាលខណ្ឌ និងតំណាងក្រុមប្រឹក្សាសង្កាត់ចំណុះខណ្ឌទួលគោក រាជធានីភ្នំពេញ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងគោលបំណងបន្តត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
(អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី)និងការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ដោយផ្តោតសំខាន់ទៅសមាសភាពបេក្ខជន
ឈរឈ្មោះ។
ឆ្លងតាមកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរក្នុងការបន្តអភិវឌ្ឍន៍មូលដ្ឋាន, ការអនុវត្ត
គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាពិសេសលើការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការ
បោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ។
(លេខាធិការដ្ឋានអមគណៈកម្មការទី២)
អត្ថបទពាក់ព័ន្ធ